នៅពេលដែលមេរោគកូរ៉ូណា (SARS-CoV-2) ចូលទៅក្នុងខ្លួនយើងៗនឹងកើតជម្ងឺ COVID-19។ ពេលកើតជម្ងឺ COVID-19 វាបណ្តាលឱ្យក្តៅខ្លួន ក្អក ជាដើម។ ជម្ងឺ COVID-19 ឆ្លងតាមដំណក់ទឹកតូចៗ ឬតាមការប៉ះពាល់។
នៅពេលដែលមេរោគកូរ៉ូណា (SARS-CoV-2) ចូលក្នុងខ្លួន មានអ្នកខ្លះមិនក្តៅខ្លួន ឬក្អកទេ។ តែដោយសារមេរោគនេះស្ថិតនៅក្នុងខ្លួនអ្នកនោះ ដូច្នេះវាអាចឆ្លងទៅមនុស្សនៅជុំវិញបាន។
ជាពិសេស សូមអនុវត្តអោយបានខ្ជាប់ខ្ជួននូវប្រការខាងក្រោម៖
ការលាងដៃ
វិន័យក្នុងការក្អក
ការធ្វើឱ្យខ្យល់ចេញចូល
ជៀសវាង
កន្លែងបិទជិត
ជៀសវាង
កន្លែងកកកុញ
ជៀសវាង
ករណីនៅជិតៗគ្នា
ដើម្បីកុំឱ្យកើតជម្ងឺ COVID-19 ជាអាទិ៍ សំខាន់គឺ ត្រូវ "លាងដៃនិងម្រាមដៃឱ្យស្អាត" និង "គោរពសុជីវធម៌ពេលក្អក" ។
មូលដ្ឋានគ្រឹះនៃវិធានការលើជំងឺឆ្លងរួមទាំង COVID-19 ផងគឺ “ការលាងដៃ” និង ”វិន័យក្នុងការក្អករួមទាំងការពាក់ម៉ាស់ផង”។
ចំណុចរួមនៃការឆ្លងជាទ្រង់ទ្រាយធំគឺ ”កន្លែងដែលមានខ្យល់ចេញចូលមិនល្អ” “កន្លែងដែលមានមនុស្សនៅកកកុញ” “កន្លែងដែលអាចមានមនុស្សផ្សេងៗច្រើនមិនជាក់លាក់ធ្វើការប៉ះពាល់” (ករណីជិតទាំង3)។ សូមជៀសវាងកុំផ្ដុំនៅកន្លែងដែលមានខ្យល់ចេញចូលមិនល្អ មានមនុស្សផ្ដុំគ្នាកកកុញ។ សូមព្យាយាមធ្វើអោយករណី ”ជិត” មាន 0។
ពេលគិតថា ប្រហែលជាផ្ដាសាយក៏មិនដឹង ពេលនោះ សូមឈប់សម្រាកកុំទៅសាលា ឬទៅធ្វើការ។ សូមវាស់កម្ដៅរាល់ថ្ងៃ ហើយកត់ត្រាទុកលើក្រដាស់។